
“កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំអឌ្ឍមាស “
ថ្ងៃចេញផ្សាយៈ 10/18/2021
ថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១ វេលាម៉ោង ១៤,៣០នាទីរសៀលនេះ នៅរដ្ឋបាលខណ្ឌដូនពេញមានបើកកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាសក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ក្នុងរបៀបវារៈដូចខាងក្រោម៖
១-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
២-ការងារអនុវត្តលិខិតលេខ ៣១៥/២១សសរ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ និងលិខិតលេខ ០២៨/២១សណន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
៣-ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ (ដូសជម្រុញ)
៤-ការងាររៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ
៥-ការងារចុះពិនិត្យផ្លូវ ក្នុងមូលដ្ឋានខណ្ឌដូនពេញ
៦-ការងារផ្សេងៗ៖ ការពង្រឹងរបៀបរបបការងារការិយាល័យទាំង១១ នៃរដ្ឋបាលខណ្ឌ ។