កិច្ចប្រជុំការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

នាព្រឹកថ្ងៃ១០រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃសុក្រទី០១ខែតុលា ឆ្នាំ២០២១លេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តតាកែវបានរៀបចំកិច្ចប្រជុំការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកស្រីហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តតាកែវពិធីនេះប្រារព្ធនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ ដោយមានការ អញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោត លោក លោកស្រី តំណាងគណបក្ស តំណាងសហភាព សហព័ន្ធយុវជនកម្ពុជា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ ។