លោកវរសេនីយ៍ទោទ្បេងហុងលាងមេបញ្ជាការផ្នែកសឹករងប៉ោយប៉ែតដឹកនាំកម្លាំងជួយស្វែរកបុរសម្នាក់ ដែលបានបាត់ខ្លួនដោយសារលង់ទឹកនៅចំណុចអាងអូរខៃដនពេលនេះរកឃេីញសាកសពហេីយកម្លាំងជួយសែងយកសពទៅផ្ទះធ្វេីបុណ្យតាមប្រពៃណីខ្មែរ

(ក្រុងប៉ោយប៉ែត):ថ្ងៃ អាទិត្យ ១២ រោច កើត ខែ ភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១៦;២០ នាទី កម្លាំងផ្នែកសឹករងប៉ោយប៉ែត ចំនួន ១០ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោទេ្បងហុងលាង មេបញ្ជាការ ផ្នែកសឹករងប៉ោយប៉ែត បានរុករកសពដែលលង់ទឹកឃើញហើយ ហើយបានគល់អោយគ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណីបុរសដែលបាត់ខ្លួនមានឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិយាងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីនាក់កូនប្រុស អាយុ១៣ឆ្នាំ ករណីនេះបានកើតឡើងដោយសារទូកជនរងគ្រោះបានបើកទៅបុកនឹងច្រាំង បណ្តាលអោយបុរសម្នាក់ធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង។