តើលោកទូ ​សាភឿត រៀបគ​ម្រោងវាស់​ដីធ្វើប្លង់​បើ​ទោះជាបង់លុយអោយ ម្ចាស់ដីមិ​នគ្រប់​ក៏ដោយ…..!

(ខេត្តសៀមរាប)៖លោកទូ សាភឿត និងលោកលុយ បញ្ញា ថៅកែក្រុមហ៊ុនបុរីអង្គរលែនម៉ាក្ស ដែល​មានទីតាំ​ងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​បានរៀប​ចំគម្រោង​វាស់​វែងធ្វើប្លង់ដីដែលបានទិញពីលោកជំទាវឧកញ្ញាបណ្ឌិត( លី អ៊ុអេង )នៅថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០២១នេះ បើទោះជាតំ​ណាងក្រុមហ៊ុន​ទាំងពីររូបខាងលើនេះ នៅជំពាក់លុយថ្លៃដី​ជាង​ប្រាំលាន​ដុល្លារអាមេរិកពុំទាន់បង់អស់ក៏ដោយ នេះបើយោង​តាមប្រសាស​ន៍របស់លោក​ជំទាវឧកញ្ញាប​ណ្ឌិត (លី អ៊ុអេង )តាមតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២​០២១ម្សិ​លមិញនេះ។

 

លោកជំទាវ​ឧកញ្ញាបណ្ឌិត( លី អ៊ុអេង )បានបញ្ជាក់ប្រាប់ថា លោ( ទូ សាភឿន )និងលោក (លុយ បញ្ញា )បានទិញដីរបស់លោ​កជំទាវចំនួនជាងពីររយហិចតា ដែលមានចំនួនទឹកប្រាក់​សរុបប្រហែល​ជាង៧​លានដុល្លារអាមេរិក តែលោក (ទូ សាភឿត )និងលោក (លុយ បញ្ញា) បានបង់ប្រាក់ជូន​លោកជំទាវតែជាង២លានដុល្លារតែប៉ុណ្ណោះ ហើយនៅជំ​ពាក់ប្រាក់ជា​ងប្រាំលានដុល្លា​រទៀតមិ​នទាន់បានបង់។ លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តទៀតថា កន្លងទៅលោក ទូ សាភឿត និងលោក​ លុយ បញ្ញា បានចេញសែកស្អុយអត់មានទឹកប្រាក់ជូនលោកជំទាវជាច្រើនសន្លឹក ដែលជា​ហេតុបណ្តាលអោយមានការប្តឹងផ្តល់គ្នាឡើងតុលាការ។ លោកជំទាវបានបន្ថែមថា លុយមិន​ទាន់បង់គ្រប់ផង បែរជាលោក( ទូ សាភឿត )និងលោក (លុយ បញ្ញា )រៀបគម្រោងអោ​យខាងសូរិយោដីខេត្តសៀមរាបទៅវាស់វែងដីធ្វើប្លង់កម្មសិទ្ធនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

 

លោកជំទាវបណ្ឌិត( លី អ៊ុអេង) ស្នើសុំទៅថ្នាក់ដឹក​នាំគ្រប់ជាន់ថ្នាក់​មេត្តាជួយរកយុត្តិធ​ម៌ជូនលោក​ជំទាវ​ផងពាក់ព័ន្ធករណីវិវាទដីធ្លីរវាងលោកជំទាវ និងលោក(ទូ សាភឿត) និងលោក (លុយ បញ្ញា)តំណាងក្រុមហ៊ុនបុរីអង្គរលេនម៉ាក្សាខាងលើនេះ។

អង្គភាពយើង​ខ្ញុំ មិន​អាចសុំការបំភ្លឺពី​លោក (ទូ សាភឿត) និងលោក (លុយ បញ្ញា )​ថៅកែក្រុ​មហ៊ុន​បុរីអ​ង្គរលែ​នម៉ាក្សខាង​លើនេះបានទេ ព្រោះ​គ្មានលេ​ខទូរស័ព្ទ​សម្រាប់ធ្វើ​ការទំនា​ក់ទំនង តែ​អង្គភាព​គេ​ហទំព័រយើង រងចាំរាល់​ការបំភ្លឺរ​បស់តំណាងក្រុមហ៊ុនបុរីអង្គរលែនម៉ាក្សនេះគ្រប់ពេលវេលា៕