លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ ស្តីពីនីតិវិធីនៃការអនុវត្តន៍លិខិតលេខ ៤៦១ សជណ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំ ស្តីពីនីតិវិធីនៃការអនុវត្តន៍លិខិតលេខ ៤៦១ សជណ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នាររសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១

ពិធីបានរៀបចំឡើងនៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយ មានការចូលរួមពីមក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម គន់ គឹមនី អភិបាលរងខេត្តក្រចេះ និងសមាសភាពថ្នាក់ដឹកនាំក្រុមការងារអង្កេតស្រាវជ្រាវ រួមមាន ៖ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងប្រធានការិយាល័យជាច្រើនរូបទៀត ៕