ព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ

(ស្វាយរៀង) : លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញទៅទទួលសម្ភារបរិក្ខា គ្រឿងឧបភោគ បរិភោគ ពីបញ្ជាការដ្ឋានយោធាខេត្តឡុងអាន និងយោធាការពារព្រំដែនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រៃវល្លិ៍)។
សម្ភារបរិក្ខារួមមាន៖
១.អង្ក ២,០០០ គីឡូក្រាម
២.វត្ថុអនុស្សាវរីយ៍ ០៦កេស។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានជូនឧបករណ៍ធ្វើតេស្តរហ័ស និងត្រីងៀតដល់ ០២អង្គភាព៖
១.បញ្ជាការដ្ឋានយោធាខេត្តឡុងអាន
– ឧបករណ៍ធ្វើតេស្តរហ័សចំនួន ១,០០០តេស្ត
– ត្រីងៀតចំនួន ១៥គីឡូក្រាម។
២.យោធាការពារព្រំដែនខេត្តឡុងអាន
– ឧបករណ៍ធ្វើតេស្តរហ័សចំនួន ១,០០០តេស្តផងដែរ។