ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបា លចុះជួយខេត្តកំពង់ឆ្នាំងបានចុះសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្ត(សសយក)ចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ និងជូនអំណោយដល់ឃុំទាំង៩នៅស្រុកកំពង់លែងៈ

ថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក.ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ា សុខុម សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អមដំណើរដោយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តមលោក លោកស្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តបានអញ្ជើញនាំយកអង្ករចំនួនៈ១៨តោន ប្រគល់ជូនឱ្យទៅតាមបណ្តាឃុំទាំង៩ក្នុងស្រុកកំពង់លែង ។

ឯកឧត្តម ប៉ា សុខុម តំណាងបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៏ថាៈ ដើម្បីរួមចំណែ កជាមួយរដ្ឋបាលស្រុកកំពង់លែងស្របតាមការណែនាំរបស់រាជរដ្ឋា ភិបាលក្នុងការត្រៀមបម្រុងសម្រា ប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ទីទ័លក្រ ចាស់ជរា ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩. និងគ្រួសារធ្វើចត្តាឡីស័កក្នុងមូលដ្ឋានស្រុកកំពង់លែង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរួមទាំងប្រតិភូក្រុមការងារក៏បានចុះទៅសួរសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្ត (សសយក) និងពិនិត្យជាក់ស្តែងនៃដំណើរការចាក់វ៉ាក់សាំងដូសទី១ ជូនបងប្អូនប្រជា ពលរដ្ឋចំនួនៈ៥គោលដៅក្នុងស្រុកនិងជូនអំណោយក្នុងមួយគោលដៅៗរួមមានៈ អង្ករ២០០គីឡូក្រាម មីម៉ាម៉ា ១០កេស, មីកំប៉ុង៤យួរ, ទឹកសុទ្ធ ១៧កេស, ទឹកក្រូច៣កេស, ត្រីខ ១០យួរ, អាល់កុល ៣០លីត្រ, ម៉ាស់២០ប្រអប់, ដបបាញ់អាល់កុល១ , និងថវិកា ចំនួន ១.០០០.០០០ រៀល ។

ជាចុងបញ្ចប់ ឯកឧត្តម ប៉ា សុខុមក៏បានផ្តាំផ្ញើដល់អាជ្ញាធរត្រូវផ្សព្វ ផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់ គ្នា៕