អភិបាលខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថម្ភរបស់ សប្បុរសជន

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញទទួលអំណោយឧបត្ថម្ភរបស់
ក្រុមហ៊ុន គូបូតា សហការជាមួយ សៀង តូហ៊ី Group សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល
អំណោយសម្ភារៈអនាម័យរួមមាន:
១.ថវិកា ១ ០០០ ០០០រៀល
២.មីចំនួន ៣០កេស
៣.ត្រីខចំនួន ២០យួរ
៤.ទឹកបរិសុទ្ធគូលែន ២០០យួរ
៥.ម៉ាសចំនួន ២កេសធំ
៦.អាល់កុល ចំនួន ១៥០លីត្រ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ
ក្រុមហ៊ុន គូបូតា សហការជាមួយ សៀង តូហ៊ី Group
ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈអនាម័យ
សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

សូមជូនពរលោកសៀង តូហុី និងក្រុមហ៊ុន សហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕