ឯកឧត្តម​ កែវ​ សុវណ្ណារ៉ា​ និងលោកជំទាវ រួមជាមួយសប្បុរសជន អញ្ជើញនាំយកឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ផ្តល់ជូនដល់រដ្ឋបាលស្រុកទឹកផុស

(កំពង់ឆ្នាំង)៖ នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម​ កែវ​ សុវណ្ណារ៉ា​ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយសប្បុរសជន បានអញ្ជើញនាំយកឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ដើម្បីរួមចំណែកជាមួយរដ្ឋបាលស្រុកទឹកផុស ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមបម្រុងសម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលវិលប្រឡប់ពីតំបន់ងាយរងគ្រោះ និងពីព្រះរាជាណាចក្រថៃឡង់ដ៍ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកទឹកផុស។

អំណោយរួមមាន៖ ឃីតសង្គ្រោះបឋម៥៥ឃីត​, ទឹកសុីអុីវ១០០យួរ​, ទឹកត្រី៥០យួរ​, មីជាតិ៥០កេស​, ត្រីខចំនួន១កេសធំ, ម៉ាស់១១០ប្រអប់​, អាលកុល២កាន​, អាល​កុល២៥ដបតូច​ និងដបអាលកុល២៥ដប​។ ក្នុងនោះសប្បុរសជនដែលបានចូលរួមចំណែកមានដូចជា៖
១.លោក​ សៀន​ គឹមសាន​ លោក​លី​ ប៉ាសុី​ លោកស៊ឹម​ បញ្ញាឧត្តម​ លោកស្រី​ណែត​ និងស្វាម៉ី​ អាល់កុល១កាន​ អាល់កុលដបតូច​ ២៥ដប​ ដបអាល់កុល៣០ដប​ និងម៉ាស២០ប្រអប់។ ២.លោក​លី​ ប៉ុងលក់ម៉ូតូ​ អាល់កុល១កាន​ និងត្រីខ១កេសធំ។ ៣.លោក​ចាន់​ ទីណូ​ ម៉ាស់២០ប្រអប់។ ៤.លោក​សៅ​ សុង៉ាន់​ ម៉ាស់២០ប្រអប់។ ៥.លោក​ឡេង​ ផល្លី​ ម៉ាស់១០ប្រអប់។ ៦.លោកហង្ស​ ពុទ្ធា​រិទ្ធិ​ ថវិកាចំនួន១២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរលោក សូត្រ សង់ អភិបាលស្រុកទឹកផុស សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលបានផ្តល់ឃីតសង្គ្រោះបឋម និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងម៉ាស់ អាកុល ដល់រដ្ឋបាលស្រុកក។ ក្នុងនោះរដ្ឋបាលស្រុកនិងនាំយកអំណោយជាសម្ភារៈនេះចែកជូនដល់ប្រជាពលរដ្ឋទៅតាមគោលដៅសំខាន់ៗនៅតាមឃុំឱ្យបានត្រឹមត្រូវ។

ជាចុងបញ្ចប់ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕