
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់នៅក្នុងFacebookផ្លូវការរបស់សម្តេចថាមានជនមួយក្តាប់តូចលួចចូលមកcommentឫបង្ហោះតាមFacebookបន់អោយខ្ញុំឆាប់ស្លាប់
ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាពរបស់ខ្ញុំ ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់ គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ ។ អ្វីដែលបាត់បង់ គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយ
រយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!
ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ ក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។
ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ ក្រោយទៅចុះព្រោះយមរាជ មិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ
បន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្ត
ទៅទៀត ។
សូមជូនរូបថតដែលថតមុននេះប្រហែល៣០នាទីថាតើសុខភាពខ្ញុំបែបណា? ៕