
នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ឆ្លេីយតបទៅនឹងស្ថានភាពបច្ចុប្បន្នក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
ថ្ងៃចេញផ្សាយៈ 07/04/2021
ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យអគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ដេីម្បីត្រៀម និងរៀបចំបំពាក់សម្ភារបរិក្ខាផ្សេងៗ រួមមាន ទឹក ភ្លេីង បន្ទប់សម្រាក បន្ទប់ព្យាបាល បន្ទប់ទឹក បង្គន់អនាម័យ.ល…សម្រាប់ប្រជាពលរដ្ឋធ្វេីចត្តាឡីស័ក និងរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ។
អញ្ជេីញចូលរួមក្នុងឱកាសនោះរួមមានឯកឧត្តមអភិបាលរងខេត្ត លោកប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកអភិបាលស្រុកស្វាយជ្រំ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក លោកនាយកវិទ្យាល័យស្វាយជ្រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ៕