នាព្រឹកថ្ងៃអង្គារ៥រោច​ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២១នេះ​

(ស្វាយរៀង) ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញ
ចុះត្រួតពិនិត្យ
យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនបងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនីនៅស្រុករំដួលនៅក្នុងនោះផងដែរអមដំណើរដោយឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងលោកសុខារាមភិបាលនៃគណៈអភិបាលស្រុករំដួល។

សម្រាប់ស្រុករំដួលចាប់ផ្ដើមដំណើរការត្រូវចាក់វ៉ាក់សាំងដែលមាន៨ទីតាំងដូចខាងក្រោម÷
-ទីតាំងទី១:សាលាបឋមសិក្សាបុសមន
-ទីតាំងទី២ សាលាបឋមសិក្សាកូវសាមុតកំពង់ចក
-ទីតាំងទី៣:សាលាបឋមសិក្សាសង្កែ
-ទីតាំងទី៤:សាលាបឋមសិក្សាភូមិក្រូច
-ទីតាំងទី៥:អនុវិទ្យាអនុវិទ្យាល័យម៉ឺនជ័យ
-ទីតាំងទី៦: បឋមសិក្សាម្រាក
-ទីតាំងទី៧:បឋមសិក្សាវត្តធ្នង់
-ទីតាំងទី៨:វិទ្យាល័យហ៊ុនសែនពងទឹក

អាស្រ័យដូចបានជម្រាបជូនខាងលើនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទាំងអស់គ្នាដើម្បីទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ហើយនឹងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល÷
+៣ ការពារ÷
(១)ពាក់ម៉ាស
(២)លាងដៃជាប្រចាំ
(៣)រក្សាគម្លាតសុវត្ថិភាព
+៣ កុំ÷
(១)កុំទៅកន្លែងមនុស្សកុះករ
(២)កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
(៣)កុំប៉ះពាល់ស្និទ្ធស្នាលគ្នា
(សួរអរគុណ!)។