📣 សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង🔔

រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩
ឈ្មោះ សួង សុវណ្ណៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអាជីវករផ្សារកំពង់ចក រស់នៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល
ផ្សារកំពង់ចក គិតចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១

👉🏻សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!