សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង

រដ្ឋបាលខេត្តស្វាយរៀងសូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រជីហ្វា អេស.អូខេ ហ្កាមេន (ខេមបូឌា) ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន
កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូច វិជ្ជមានកូវីដ-១៩

សូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!