នៅថ្ងៃអាទិត្យ 3 កើតខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី 14 កុម្ភៈ ឆ្នាំ 2021នេះ

(ព្រះអង្គកែវ) : លោកអ៊ុំឈ្មោះមាសវឿនហ្នឹងភរិយារបស់គាត់ឈ្មោះស្រីសឹងសុខុន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ គាត់បានចំណាយថវិកាផ្ទាល់ខ្លួនរបស់គាត់ចំនួន 900$ សម្រាប់ទិញថ្មផេះភ្នំចំនួន 3 ឡានធំៗមកចាក់លើក្បាលផ្លូវលំដែលជាប់ផ្លូវជាតិលេខ13ប្រវែង 200m ដែលស្ថិតនៅក្នុងភូមិព្រះអង្គកែវឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀង។

ក្នុងនោះផងដែរដោយមើលឃើញពីទង្វើល្អរបស់អ៊ុំប្រុសនិងអ៊ុំស្រីទាំងពីរនាក់ប្ដីប្រពន្ធ អ្នកស្រី អុី សំអាន អនុប្រធានភូមិព្រះអង្គកែវ ក៏បានរៃអង្គាសថវិការតាមកម្លាំងសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋដែលរស់នៅជិតអមផ្លូវទីនោះដែលពួកគាត់ចូលរួមបច្ច័យបានចំនួន១៧៥០០០៛ផងដែរដើម្បីទៅចូលរួមចំណែកជាមួយអ៊ុំប្រុសនិងអ៊ុំស្រី។

ក្នុងនាមខ្ញុំជាចាងហ្វាងការផ្សាយគេហទំព័ររស្មីស្វាយរៀងខ្ញុំមានសេចក្ដីត្រេកអរខ្លាំងណាស់ដែលអ៊ុំប្រុសនិងអ៊ុំស្រីក៏ដូចជាអ៊ុំស្រីអនុប្រធានភូមិនិងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងទីកន្លែងនោះជាដើមដែលពួកគាត់ចេះចូលរួមចំណែកយកថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចរបស់គាត់ដើម្បីអភិវឌ្ឍភូមិឃុំក៏ដូចជាចូលរួមនូវវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្នល់របស់ប្រទេសជាតិយើងទាំងមួយផងដែរ…។សូមអរគុណ!