នៅព្រឹកថ្ងៃសុក្រ១៣រោចខែកត្តិកឆ្នាំជូតទោសក័ ពុទ្ធសករាជ ២៥៦៤ ត្រូវនឹង ថ្ងៃទី ១៣.វិច្ឆិការ.ឆ្នាំ ២០២០នេះ

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រុងពពេល ស្រុករំដួលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីលក្ខណៈសម្បត្តិទាំង៩ យ៉ាងរបស់គោលនយោបាយ”ភូមិ-ឃុំមានសុវត្ថិភាព”ជូនដល់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិក្រូច ជាពិសេសបានសព្វផ្សាយនៅចំណុចសំខាន់ៗរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ផលប៉ះពាល់នៃគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់ អំពើលួច ឆក់ ប្លន់គ្រប់ប្រភេទ និងបានអប់រំណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ហើយត្រូវចេះថែរក្សាអនាម័យជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ កិច្ចប្រជុំនោះដែលធ្វើឡើងក្រោមអធិបតីភាព៖ លោក មុត រុុី សមាជិកក្រុមប្រឹក្សាឃុំជ្រុងពពេល លោកអនុសេនីយ៍ឯក សៅ ភត្រា នាយរងប៉ុស្តិ៍រដ្ឋបាលជ្រុងពពេល លោកព្រិន្ទបាលទោ ហ៊េល ឧត្តម មន្ត្រីប៉ុស្តិ៍ ដោយមានការអញ្ជើញចូលរួមពីលោក មេភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបវត្តមានចំនួន ២៤នាក់ ស្រី ១២នាក់៕