លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធជាផ្លូវការ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធជាផ្លូវការ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា
និងអបអរសាទរក្នុងពិធីស្វាគមន៍បុណ្យសំពះព្រះខែ និងអបអរសាទរបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារ ហួង សាន រាជធានីភ្នំពេញ រាត្រីថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះការពង្រឹងសមាគមនានាត្រូវបានយកចិត្តទុក្ខដាក់ផងដែរ ។ ទោះជាក្នុងដំណាក់កាល មានវិបត្តិជម្ងឺកូវីដ-១៩ ដែល ពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល កម្ពុជាបានមានវិធានការណ៍ម៉ឹងម៉ាត់ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយរហូតមកដល់ពេលនេះ ពុំមានអ្នកឆ្លងថ្មី និងពុំមានករណីបាត់បង់ជីវិតនោះទេ។ រាជរដ្ឋាភិបាល ក៏នៅតែខិតខំការពារអ្នកវិនិយោគ ឈរលើ គោលការណ៍មានស្ថេរភាពនយោបាយល្អ ដើម្បីជំរុញអាជីវកម្ម និងផលិតកម្ម ក្នុងកាលៈទេសៈវិស័យកាត់ដេរ វេយណភ័ណ្ឌជួបបញ្ហាលំបាក ក៏រាជរដ្ឋាភិបាលបានដោះស្រាយកញ្ចប់ថវិកាជូនដល់កម្មករ និងកម្មការិនី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាធារណ រដ្ឋប្រជាមានិតចិន និងត្រូវជួយសម្រួលដល់ការវិនិយោគនានារបស់វិនិយោគិនចិននៅកម្ពុជា ពិសេសត្រូវផ្តោតការសំខាន់ទៅលើយុទ្ឋសាស្រ្តផ្លូវសូត្រ និងគោលនយោបាយយុទ្ឋសាស្ត្រខ្សែរក្រវ៉ាត់១ ផ្លូវ១របស់ចិន ព្រោះវាមានទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

តាមរយៈ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា ដែលបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ បានបង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាធារណ រដ្ឋប្រជាមានិតចិន និងជួយសម្របសម្រួលដល់វិនិយោគិន ដែលមានបំណងវិនិយោគនៅកម្ពុជា។ លោកជំទាវក៏បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះ សមាគមមិត្តភាពប្រជាជនចិនជាំងស៊ូ នៅកម្ពុជា ក្រោមការដឹកនាំរបស់ លោក ប៉ៅ ជឺ ឈីន អគញគលេខាធិការសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងជាប្រធានសមាគមមិត្តភាពប្រជាជនចិនជាំងស៊ូនៅកម្ពុជា ក្រោមការជួយសម្របសម្រួលពីសំណាក់ លោក តុង ចំរើន ដែលមានជំនឿ
ទុកចិត្តលើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុង ការងារមនុស្សធម៌ ការងារសង្គម និងបាន ពង្រឹងសហគមនធុរៈកិច្ច សហគមនពាណិជ្ជកម្ម ទំនាក់ទំនងសិល្បៈ វប្បធម៌ បច្ចេកវិទ្យា និងវេជ្ជសាស្ត្រ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

លោកជំទាវក៏បានចូលរួមអបអរខួបលើកទី ៧១ នៃពីបធីបុណ្យឯករាជ្យនៃសាធារណៈរដ្ឋប្រជាមានិតចិន និងបានលើកឡើងអំពីទំនាក់ទំនងរវាងចិន និងកម្ពុជា មានរយៈពេលជាង ៦០ឆ្នាំ មកហើយ ព្រមទាំងមានប្រពៃណី និងវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលរហូតដល់បច្ចុប្បន្នប្រជាជនទាំងពីរមានសមានចិត្តស្រឡាញ់គ្នា ដូចបងប្អូន និងជួយគ្នា គាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ និងអន្តរជាតិ ។ ចំណែកឯពិធីពិធីបុណ្យ សែនព្រះខែចិនក៏មានលក្ខណៈ ស្រដៀងគ្នាទៅ នឹងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែរបស់ខ្មែរផងដែរ៕