
ករណីអំពេីហិង្សា ដោយប្រេីប្រាស់អាវុធខុសច្បាប់ពីសំណាក់មន្ត្រីអាវុអហត្ថលេីផ្ទៃប្រទេសម្នាក់ទៅលេីជនរងគ្រោះបណ្តាលអោយបែកក្បាល ។
ស្វាយរៀង : (18.09.2020)ករណីអំពេីហិង្សាដោយចេតនានេះផងដែរ កេីតឡេីងរវាង មន្ត្រីប៉េអឹមផ្ទៃប្រទេស ម្នាក់ឈ្មោះ ប៉េង ឡាដា អាយុ47ឆ្នាំ រីឯជនរងគ្រោះឈ្មោះ ទា ចាន់ណា ភេទប្រុស អាយុ38ឆ្នាំ ត្រូវជា សាច់ញាតិ្តនឹងគ្នា ក្រោយពីមានការឈ្លោះ ទាស់សំដីគ្នាក្នុងវង់ផឹកសីុ ស្រាប់តែជនសង្ស័យ ប៉េង ឡាដា(pm) ដកកាំភ្លេីងខ្លីពីចង្កេះ បាញ់ប្រឡោះភ្លៅជនរងគ្រោះ1គ្រាប់ នឹងបាញ់ឡេីងលេីចំនួន2គ្រាប់ រំពេចក្រោយមកក៏ស្ទុះទៅវាយជនរងគ្រោះមួយកាំភ្លេីងបណ្តាលអោយបែកក្បាល។
បេីតាមប្រភពពត៌មានដែលបានផ្តល់អោយ ហេតុការណ៍ខាងលេី ជនដៃដល់មិនត្រូវបានឃាត់ខ្លួនដេីម្បីកសាងសំនុំរឿងទៅតាមនីតិវិធីនោះទេ នេះបេីតាមលោក សែរ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ហេីយលោកបានបញ្ជាក់ប្រាប់ខាងសារពត៌មានយេីងអោយដឹងថា ភាគីទាំង2ធ្វេីការសម្រុះសម្រួលគ្នាក្រៅប្រពន្ធ័ច្បាប់ ដោយសារ របួសស្រាល នឹងមួយជាបងប្អូនសាច់ញ្ញាតិនឹងគ្នា។
សារធារណៈជនមួយចំនួនបានដាក់ការសង្ស័យ មូលហេតុអ្វីបានជាសមត្ថកិច្ចមិនអនុវត្តន៍ច្បាប់ ព្រោះទី1 ខាងមន្ត្រីប៉េអឹម ក្លាចមានរឿងធំ ទេីបបានជាសម្រុះសម្រួលបញ្ចប់រឿង ទី2 មន្ត្រីសមត្ថកិច្ចអនុវត្តន៍ច្បាប់គិតថា ជនបង្ករជាមន្ត្រី ខ្សែរ បក្សពួក(អំណាច)របស់ខ្លួន មិនចង់អោយថ្នាក់ដឹកនាំ ថ្នាក់ជាតិដឹងលឺ នាំអោយមានបញ្ហាវែងឆ្ងាយ។ មួយវិញទៀតមតិមហាជនបានបញ្ចេញមតិថា ប្រសិនបេី ប្រជាពលរដ្ឋទន់ខ្សោយ គ្មានខ្សែ ខ្នង វិញ មិនអាចគេចពីសំណាញ់ច្បាប់រួចឡេីយ បេីមិនជាប់គុកទេ គឺអស់លុយច្រេីនពិតប្រាកដ។ ក្នុងករណីខាងលេីមហាជន ជាពិសេសខាងសារពត៌មាន សូមធ្វេីការសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជាពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស មេត្តាបេីកការសេីុបអង្កេត នឹងមានវិធានការចំពោះមន្ត្រីប៉េអឹម ខាងលេីនេះផង ដេីម្បីជាគំរូដល់មន្ត្រីដ៏ទៃទៀត ព្រមទាំងចូលរួមនៃការអនុវត្តន៏ច្បាប់ប្រទេសជាតិទាំងអស់គ្នា។