
សាហាវឃោឃៅមែន៖ ដកកាំភ្លើងខ្លីបាញ់សម្លាប់ពលរដ្ឋដូចបាញ់ចាប បណ្ដាលឱ្យស្លាប់ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ.!
(ពោធិ៍សាត់)៖ ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវជនដៃដល់ ដកកាំភ្លើងខ្លីមកបាញ់សម្លាប់ចោល..។
ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨
ខែកញ្ញាឆ្នាំ២០២០។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ចំណែកដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជា
សេចក្ដីរាយការណ៍បានឱ្យ សារព័ត៌មាន ដឹងថា៖ នៅមុនពេលកើតហេតុមិនដឹងថា៖មានរឿងអ្វីនោះទេ? ស្រាប់តែឈ្មោះ ផល ដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះ ។ បណ្ដាលឱ្យត្រូវគ្រាប់ស្លាប់ភ្លាមៗ ក្រោយបាញ់សម្លាប់គេហើយ ជនដៃដល់បានទៅ សំងំក្នុងផ្ទះប្រជាជន ។
ខណៈកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនដៃដល់យកទៅផ្ដន្ទាទោសតាមច្បាប់៕(បឋម). ប្រភព: BKK