វង់​ល្បែងស៊ីសង​របស់​លោក​អឿន​កំពុង​សម្រុក​លេង ក្នុងឱកាស​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ តែ​កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង មិន​គូរ​អសកម្ម​ក្នុង​ការចុះ​បង្ក្រោប​ទស់តែ​សោះ​.!

(​ព្រៃវែង) ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​គ្រួស បាន​រាយការណ៍​អោយ​( រស្មីស្វាយរៀង )​ដឹងថា ពួក​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ពីរ​មុន​បាន​បិត​មួយ​រយះ ដោយ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ជាច្រើន​អង្គភាព ស្រាប់តែ​ជិត​រដូវ​ភ្ជុំ​បិណ្ឌ ឃើញឈ្មោះអឿនកំពុងបើកលេងយ៉ាងពេញបន្ទុកវិញ​ហើយ​.!
​មានដូចជា ប្រជល់មាន់ អាប៉ោង វង់​បៀរ លេង​យ៉ាង​អាណាធិបតេយ្យ មន្ត្រី​សមត្ថកិច្ច​ពាក់​ពន្ធ ហាក់បីដូច​ជា​មើលមិនឃើញ ឬមួយ ម្ចាស់​សង្វៀន​បាន​សែនព្រេន​ត្រូវរ៉ូវ ជាមួយ​សមត្ថកិច្ច អស់ហើយ​មើលទៅ បាន​ជាបានជាមិនមានវិធានការចុះបង្ក្រោបវង់ល្បែងនេះ ស្ថិតនៅ ភូមិ​គ្រួស ឃុំ​គ្រួស ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​

​បើ​តាម​ការ អះអាង​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​វង់ល្បែង​បានឲ្យដឹងថា ម្ចាស់​ទីតាំង​បើក​សង្វៀន​ប្រជល់មាន់ មាន​ឈ្មោះ​អឿន​នឹង​បក្សពួក​មួយចំនួន បាន​បើក​វង់ល្បែង​ប្រជល់មាន់ អាប៉ោង បៀរ​លេង​យ៉ាង​គ្រឹក​គគ្រេង​ដោយ​មិន​ញ​ញើញ​នឹង​អាជ្ញាធរ​ថ្នាក់​ណា​នោះឡើយ​។​

​ទោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ក្រសួង​សុខាភិបាល បាន​ប្រកាស​អោយ​ផ្អាក​ជួបជុំគ្នា​មួយ​រយះ​តូច ដើម្បី​ប្រយុទ្ធ ប្រឆាំង (​ជំងឺ​កូវី​ដ​១៩ )​ប៉ុន្តែ​ពួក​ញៀន​ល្បែងស៊ីសង​ទាំងនោះ​កំពុង​ប្រព្រឹត្ត​ផ្ទុយ ពី​អនុ​សាស្ត្រ​របស់​សម្តេច​តេជោ ហ៊ុន សែន ទៅវិញ​។

​ជាក់ស្តែង​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង ០៩ ចំនុច ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទៀតផង .! មិនតែប៉ុណ្ណោះ​ក៍​អាច​បង្ករ​ឲ្យមាន​អំពើចោរកម្ម ឆក់ ប្លន់ អំពេី​ហិង្សា នៅក្នុង​មូលដ្ឋាន​ជាដើម នឹង​រីក​រាលដាល​គ្រឿងញៀន​គូរ​អោយ​កត់សម្គាល់ បែរជា​អាជា្ញធរ​ពាក់​ពន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់​។

ប្រជាពលរដ្ឋ​ទទូច​សណូ​ម​ពរ ដល់​ឯកឧត្តម​ជា​សុ មេ​ធី អភិបាល នៃ​គណះបញ្ជាការ​ឯកភាព​ខេត្ត​ព្រៃវែង នឹង​លោក​ព្រំ សន្ធរ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង មេត្តា​ចាត់​វិធានការ​ក្តៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ អោយ​ចុះ​បង្ក្រាប នឹង​មាន​វិធានការណ៍​លើ​បញ្ហា​ល្បែង​សុីសង​របស់​ឈ្មោះ​អឿន​ទាំងនេះ​ផង​ទាន .!​។​