នៅថ្ងៃទី23ខែកក្កដាឆ្នាំ 2020 សង្កាត់រដ្ឋបាលជលផលពាមបាង សហការណ៍ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពាមបាងនិងមន្រ្តីការិយាល័យបរិស្ថានប្រចាំការស្នាក់ការបាឡតឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំ បានចុះប្រតិបត្តិការត្រួតពិនិត្យ បង្រ្កាបបទល្មើល ជលផលនៅចំណុចជ្រោយធំស្ថិតនៅក្នុងភូមិសាស្រ្តឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ.

ដឹកនាំដោយលោកហុកម៉ុននាយរងសង្កាត់រដ្ឋបាលពាមបាងបានសហការជាមួយនគរបាលប៉ុស្តិ៍ពាមបាងនិងមន្ត្រីការិយាល័យបរិស្ថានលទ្ឋផលសម្រេចបាន=បង្ករសំណុំរឿងបាន(01ករណី) របាំងសាច់ស្បៃមុចំនួន11របាំងប្រវែង 330ម៉ែត លបលូសាច់ស្បៃមុងចំនួន15ម៉ែត ឡុកសាច់ស្បៃមុងចំនួន 12គ្រឿង បង្គោលឈើចំនួន 270ដើម ត្រីចាក់ប្រលែងទម្ងន់ 15គីឡូក្រាម។