របៀបវរៈសំខាន់ៗក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ នៅសាលប្រជុំអាគា ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៣ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៥០នាក់។

របៀបវរៈនៃកិច្ចប្រជុំព្រឹកនេះមានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ​ នៃកិច្ចប្រជុំសាមញ្ញលើកទី១២។
២-ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនានិងទិសដៅការងារខែកក្កដាឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
-ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។
៣- ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជុំវិញករណីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច។
៤- ស្តាប់របាយការណ៍ប្រចាំខែមិថុនានិងទិសដៅការងារខែកក្កដាឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៥- ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដាឆ្នាំ២០២០។ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត។
៦-សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០)។