
កិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពសម្រាប់រៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២០-២០២២
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងទី២៥ ខែ មេសា ឆ្នាំ ២០១៩ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពសម្រាប់រៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២០-២០២២ នៅសាលប្រជុំសាលាខេត្ត (អាគារខាងជើង)។
កិច្ចប្រជុំមានគោលបំណង ៖ ប្រមូលតម្រូវការអភិវឌ្ឍន៍នានារបស់ខេត្តដើម្បីធ្វើជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំឆ្នាំខេត្ត និង កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។
លោកស្រី យូ សុគន្ធ បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ជាទូទៅលទ្ធផលរំពឹងទុកនះ គឺបញ្ជីគម្រោង និងសកម្មភាពជាអាទិភាព ដែលមានតម្លៃប៉ាន់ស្មានទាំងផ្នែករូបវន្ត អរូបវន្ត ជាតម្រូវការ របស់ប្រជាពលរដ្ឋដែលខេត្តមានបំណងសម្រេចឲ្យបាននៅឆ្នាំខាងមុខ។
លោកស្រីបានបន្តថា ដើម្បីឲ្យការងារទទួលបានផលវិជ្ជមាន ចាំបាច់ត្រូវប្រើប្រាស់ជាធាតុក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងគម្រោងថវិកាប្រចាំឆ្នាំខេត្តផងដែរ។
សមបញ្ជាក់ថា កិច្ចប្រជំុក៏មានសមាសភាពចូលរួម ពីគណៈអភិបាលខេត្ដ តំណាងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត តំណាងទីចាត់ការនានារបស់រដ្ឋបាលខេត្ត អភិបាលក្រុង ស្រុកតំណាងក្រុមការងារស្រុក ក្រុង និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុប ៦៥នាក់៕