លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃពុធ ៨ កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបេីកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុប្រធានសេនាធិការ លោកអនុប្រធានផែនការងារចំណុះស្នងការដ្ឋាន លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការ អធិការរងទទួលការងារសេនាធិការក្រុង.ស្រុក លោកមេបញ្ជាការវរការពារព្រំដែនទាំងពីរ និងលោកមេបញ្ជាការរងទទួលការងារសេនាធិការ សរុបវត្តមាន ៧២ រូប ស្ត្រី ០៣ រូប។
🇨🇭🇨🇭🇨🇭ដេីម្បីធានាបាន និងបង្ការទប់ស្កាត់ការឆ្លងជំងឺនានា នៅគ្រប់កិច្ចប្រជុំនានា នៅស្នងការដ្ឋាននគរបាលខេត្ត នគរបាលការិយាល័យសុខាភិបាល បានបាញ់ថ្នាំសំលាប់មេរោគរយៈពេល ១ ម៉ោង មុន និង សមាជិកទាំងអស់ត្រូវបានវាស់កំដៅមុនចូលប្រជុំ ព្រមទាំងលាងដៃជាមួយអាកុលសំលាប់មេរោគផងដែរ។