
រដ្ឋបាលរាជធានី-ខេត្ត អភិបាលខេត្តប៉ៃលិន លើកទឹកចិត្តដល់ស្ត្រី ឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានចូលរួមដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ
ខេត្តប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជារយេនឌ័រក្នុងវិស័យទេសចរណ៍ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្តដល់ស្ត្រីទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព ឱ្យមានទាំងចំណេះ និងជំនាញពិតប្រាកដ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំ និងចូលរួមអភិវឌ្ឍន៍ក្នុងអង្គភាព ស្ថាប័ននានារបស់រដ្ឋ ក៍ដូចជាវិស័យឯកជនផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ស្ត្រីជាឆ្អឹងខ្នងដ៍មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍អង្គភាព ស្ថាប័ន គ្រួសារ សេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានចាត់ទុកស្ត្រីជាមាតានៃពិភពលោក ជាកម្លាំងដែលមិនអាចខ្វះបានក្នុងសង្គមជាតិ សំរាប់ចូលរួមគ្រប់សកម្មភាពក្នុងការលើកកម្ពស់យេនឌ័រ សមធម៌ រវាងស្ត្រីនិងបុរស អោយមានភាព ទូលំទូលាយ ក្នុងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(ស៊ី-ដ)។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានជំរុញដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់ការជួញដូរផ្លូវភេទ និងលើកគុណតម្លៃ ព្រមទាំងតួនាតីស្ត្រី ក្នុងវិស័យនានា រួមទាំងក្នុងវិស័យទេសចរណ៍ផងដែរ ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់តម្លៃស្ត្រីអោយប្រសើឡើង។
លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងទេសចរណ៍បានមានប្រសាសន៍លើកឡើងថា៖ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដូចជា៖១/ស្ត្រីបំពេញតួនាទី(តាមក្រសួង ស្ថាប័ន អង្គភាព ការងារស្ម័គ្រចិត្ត និងការតព្វកិច្ចជាមេផ្ទះ)។ទី២/ស្ត្រីថែរក្សាសង្គមគ្រួសារ(ណែនាំអបរំកូនចៅអោយក្លាយជាក្មេងល្អក្នុងសង្គម ប៉ិនប្រសប់ចាត់ចែងរាល់ការចាយវាយ សន្សំសំចៃ ទុកដាក់ថែរក្សាទ្រព្យសម្បត្តិក្នុងគ្រួសារ)។ទី៣/ស្ត្រីអាចបង្កើតការងារដោយខ្លួនឯង(តាមរយៈការបង្កើតសហគ្រាស ខ្នាតតូច មធ្យម)។ទី៤/ស្ត្រីអាចរែកពុនសម្ពាយបញ្ហាច្រើនជាងបុរស(ភាពអត់ធ្មត់ យោគយល់ អធ្យាស្រ័យរាល់គ្រប់បញ្ហា។ដូច្នេះតាមរយះវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យទេសចរណ៍ នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ អាជីវករ សិស្សានុសិស្ស អោយកាន់តែយល់ដឹងពីតួនាទី ភារៈកិច្ចក្នុងការចូលរួមរួមចំណែកលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងបានស្តាប់ការផ្សព្វផ្សាយនូវអនុសាសន៍១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍ ០៤ ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៍សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
បើតាមរបាយការណ៍របស់ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅខេត្តប៉ៃលិន ក្នុងចំណោមមន្ត្រីរាជការសរុបចំនួន ១៧០១នាក់ មានស្ត្រីជាថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការ កំពុងមប្រើការងារនៅតាមមន្ទីរស្ថាប័នរដ្ឋជុំវិញខេត្ត សរុបចំនួន ៦៥៥នាក់ ស្មើនឹង ៣៨.៥០%។