
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសីខេត្តកំពង់ស្ពឺប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញទាំងយប់ទាំងថ្ងៃប្រែក្លាយជាជញ្ជីងថ្លឹងលុយ គួតែលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរដាក់មន្ត្រីបច្ចេកទេសមកស្រាវជ្រាវពិនិត្យប្រធានស្ថានីយ៍ថ្លឹងរថយន្តនេះផង!
(កំពង់ស្ពឺ) ៖ ភាពមិនប្រក្រតីរបៀបអំពើពុករលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្ថិតនៅក្នុងភូមិស្វាយឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រែក្លាយជាប្រធានបទមួយសម្រាប់របររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយីជញ្ជីងថ្លឹងរថយន្ដខេត្តកំពង់ស្ពឺ។
ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដផ្លូវជាតិលេខ៤១នេះ បានបញ្ជាក់ឲ្យដឹងថា សព្វថ្ងៃនេះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នាធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះបីរថយន្តធំៗ ផ្ទុកទំនិញលើសទម្ងន់នៅតែអាចធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃ មិនខ្វល់អ្វីទាំងអស់។ ក្រុមអាជីវករតូច ធំ ដែលដឹកជញ្ជូនទំនិញពីខេត្តផ្សេងៗ ជាពិសេសចេញពីខេត្តកំពង់ស្ពឺ ដឹកខ្សាច់ ថ្ម ដែក ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសី បានឲ្យដឹងថា ទោះបីពួកគេផ្ទុកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ប្រធានក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តតាមបណ្ដោយផ្លូវជាតិលេខ៤១នេះ
មិនអាចរំលងបាន។
មេឈ្មួញនិងអាជីវករមួយចំនួនបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ
ឬកសិផលផ្សេងៗ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនេះដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។មិនគូរណាលោក ជិញ គួង
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។
ជាការពិតអាជីវករនិងពួកឈ្មួញ មួយចំនួនបានប្រើប្រាស់រថយន្តវ៉េអងធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤១ស្រុកគងពិសី ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ខ្នាចធំ ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ ពីរឿងរថយន្តទាំងនោះ ធ្វើឲ្យខូចផ្លូវខូចស្ពានឡើយ។
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត គេតែងសង្កេតឃើញព្រូរឡានឬតៃកុងរត់ឆ្លងផ្លូវយ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត តាមការកំណត់ដោយមិនអាចតវ៉ាបានឡើយ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើនេះ
រករឿងឲ្យរើទំនិញចុះឡើង តាមទំនេីងចិត្ត របស់ពួកគេជាមិនខាន់ឡើយ ។
ហេតុនេះហើយទើបរថយន្តធំៗ ដឹកជញ្ជូនទំនិញលើសទម្ងន់រាប់តោនហូរហៀរខុសលក្ខណៈបច្ចេកទេស នៅតែអាចបើកបរលើផ្លូវជាតិលេខ ៤១ យ៉ាងគគ្រឹកគគ្រេង ដែលបណ្ដោយឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់ ។
បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀតនោះគឺឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺមិនគូរណាបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៤១ស្រុកគងពិសីនេះ និងបក្សពួកមន្ត្រីជញ្ជីងនៅ ចំណុច ភូមិឃុំខាងលើនេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃនោះទេ ។អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយបានជ្រាបរិះគន់ក្នុងន័យស្ថាបនា។