ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីកសាងព្រះវិហារវត្តជ័យមុនី និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ

នៅថ្ងៃអាទិត្យ ១១ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥នេះ​ ឯកឧត្ដម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីកសាងព្រះវិហារវត្តជ័យមុនី និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ពិធីនេះ​ក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រី​ អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត,លោកស្នងការរងនគរបាលខេត្ត,លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត,ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,លោកអភិបាលស្រុករំដួល,លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត,លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត,លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ក្រុមប្រឹក្សាស្រុក​ ក្រុមប្រឹក្សាឃុំ​ លោក​ លោកស្រី​ មេឃុំ​ មេភូមិ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ១០០០នាក់៕