ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តប្រជុំអង្គ​ ក្រុងស្វាយរៀង​

នាព្រឹកថ្ងៃព្រហស្បតិ៍១២កេីត​ ខែពិសាខ​ ឆ្នាំម្សាញ់​សប្តិស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ​ ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាដែលទំហំ​ 25m x12m ស្ថិតនៅវត្តប្រជុំអង្គ ភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត​ លោកប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ លោកស្នងការរងនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកអភិបាល​ អភិបាលរងក្រុង​ លោក​ លោកស្រីជាសប្បុរសជន​ យាយជីតាជី​ និងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានប្រគេននូវទេយ្យទានដល់ព្រះសង្ឃ​ និងប្រគេនបច្ច័យកសាងវត្តចំនួន៥​,០០០,០០០រៀល​ ព្រមទាំងចែកជូនអំណោយជូនដល់ប្រជាពលរដ្ឋនូវ​ ក្រម៉ា​ សារ៉ុង​ម្នាក់១​ និងថវិកា២០,០០០រៀលផងដែរ។