
កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តតាកែវ ជាមួយ រដ្ឋបាលខេត្តតាកែវ ដើម្បី ពិនិត្យ និងអនុម័ត នូវរបៀបវារៈមួយចំនួន
តាកែវ៖ នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត ជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលបានរៀបចំរៀបនៅសាលប្រជុំសាលាខេត្ត និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងមន្រ្តីរាជការពាក់ព័ន្ធចូលរួម។
របៀបវារៈដែលបានដាក់ជូន ក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត នៅក្នុងកិច្ចប្រជុំ ចំនួន ១០ រួមមាន៖
១/ ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត។
២/ មតិបើកកិច្ចប្រជុំសាមញ្ញលើកទី១២ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
៣/ ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំលើកទី១១ ដោយ លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាល។
៤/ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្ត ការងាររបស់ រដ្ឋបាលខេត្តតាកែវ ដោយ លោក ធូ សំណាង អនុប្រធានការិយាល័យសរុប និងព័ត៌មាន។
៥/ ពិនិត្យ និងអនុម័ត សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) រដ្ឋបាលខេត្ត ដោយ លោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ។
៦/ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ រដ្ឋបាលខេត្ត ដោយលោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ។
៧/ ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារ សម្រាប់រៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និង សេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦- ២០២៨) រដ្ឋបាលខេត្ត ដោយលោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ។
៨/ ពិនិត្យ និងអនុម័ត និងសេចក្តីព្រាង សេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំ រំកិល(២០២៦-២០២៨) ខេត្តតាកែវ ដោយលោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ។
៩/ ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែមេសា ឆ្នាំ២០២៥ ដោយលោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
១០/ ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី១៣ នៅថៃ្ងព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ៕