
ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៦៤ គ្រួសារ ក្នុងស្រុករំដួល និងស្រុកស្វាយជ្រំ
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២៥ ក្នុងស្រុករំដួល នៅឃុំជ្រុងពពេល កំង់អំពិល ម៉ឺនជ័យ និងឃុំថ្នាធ្នង់ ៤៩ ខ្នង ក្នុងស្រុកស្វាយជ្រំ នៅឃុំ ធ្លក និងឃុំ អង្គតាសូ ១៥ ខ្នង សរុបចំនួន ៦៤ ខ្នង (ធ្ងន់ ១៤ ខ្នង បធ្យម ៥០ ខ្នង) ។
អំណោយដែលបានចែកជូន ក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៥ ម៉ឺនរៀល ដោយឡែកគ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ថវិកា ២០ ម៉ឺន រៀល ។