
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុននាវា MAERSK ដើម្បីស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីសមត្ថភាព និងប្រតិបត្តិការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាវា MAERSK ដឹកនាំដោយលោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងជាអនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ABC) រួមជាមួយ លោក Rutger Heijsteeg នាយកគ្រប់គ្រងក្រុមហ៊ុន MAERSK Cambodia និងជាអនុប្រធានគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម នៃ EuroCham។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំស្ថាប័នទាំងពីរ តំណាង EuroCham តំណាង EU-ABC និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត៕