​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​លោកជំទាវ ព្រមទាំង​សហការី បាន​បន្តដំណើរ អញ្ជើញ​មក​ចូលរួម​សារ​នំ​បញ្ចុក​សាមគ្គី សម្ដេច​តេជោ ជាមួយ​បងប្អូន​ប្រជា​ពលរដ្ធ​នៅ​ឃំ​ុ​អំពិល និង​ឃំ​ុ​ទ្រាន​

​នៅ​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម វេង សាខុន និង​លោកជំទាវ ព្រមទាំង​សហការី​បាន​បន្ត​ដំណើរ​អញ្ជើញ​មក​ចូលរួម​ពិសារ​នំ​បញ្ចុក​សាមគ្គី​សម្តេច​តេជោ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​អំពិល និង​ឃុំ​ទ្រា​ន​។ ក្នុងឱកាស​ជួបជុំ​មហា​គ្រួសារ​នេះ ឯកឧត្ដម​បានធ្វើការ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​អត្ថន័យ​នៃ​ពិធី​ពិសារ​នំ​បញ្ចុក​សាមគ្គី​សម្តេច​តេជោ បញ្ហា​សុខទុក្ខ​ទាក់ទង​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន ដំណើរ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​ជាតិ​ជា​ទូទៅ និង​ដោយឡែក​វិស័យ​កសិកម្ម និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ដឹកនាំ​នាវា​កម្ពុជា​ឲ្យក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នា​ឆ្នាំ​២០៥០​។

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​សុខដុមរមនា​នេះ លោក​បាន​ក្រើនរំលឹក​ដល់​សមាជិក សមាជិកា បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​ថែរក្សា​ឲ្យបាន​នូវ​សុខសន្តិភាព ស្ថិរភាព សង្គម និង​ត្រូវ​បន្ត​ពង្រឹង​សាមគ្គី​ជាតិ ឯកភាព​ជាតិ​ឲ្យបាន​រឹងមាំ​ល្អ​។ ដោយឡែក អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​ដូន​បងប្អូន​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​ចុះ​ជួយ​ឃុំ​នីមួយៗ​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ដើម្បី​ជួយ​អភិវឌ្ឍ​ភូមិ ឃុំ និង​ស្រុក​របស់​យើង​ឲ្យមាន​ការរីកចម្រើន សមស្រប​តាម​បរិបទ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ស្ថិតក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។​