សេចក្តីថ្លែងអំណរគុណជូនចំពោះក្រុមការងារ ដែលជួយឧបត្ថម្ភថវិការៀបចំសន្និបាតប្រចាំឆ្នាំ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

ខ្ញុំព្រះករុណាខ្ញុំ ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្លែងអំណរព្រះគុណ និងគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ៖
👉 ឯកឧត្តម ឡុង ឆ័យណាវ ប្រធានប្រឹក្សាពិគ្រោះយោបល់
👉 ឯកឧត្តម វូ ហាក់ អនុប្រធានទី១ ក្រុមប្រឹក្សាពិគ្រោះយោបល់
👉 លោកឧកញ៉ា លឹម លាងឆាយ អនុប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់
ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា IPA ទាំងអស់ ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អគ្គនាយក/ប្រធានក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសិក្សា អង្គការ សមាគម ជាដៃគូ ដែលបានឧបត្ថម្ភថវិកាដ៏មានតម្លៃ សម្រាប់រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

កាយវិការដ៏ថ្លៃថ្លា របស់ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏សប្បុរស និងការជួយជ្រោមជ្រែងដល់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ សំដៅចូលរួមបម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិទាំងមូល។

ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ប្រគេនព្រះតេជគុណ និងជូនឯកឧត្តម លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងក្រុមគ្រួសារទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕