
យុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស វិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៖
នាព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានរៀបចំកម្មវិធីចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ដោយមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៩៤៧នាក់ ស្រីចំនួន ១០០៧នាក់ ។
កម្មវិធីអប់រំផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹងបន្ថែម ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ និងម៉ូតូជាមធ្យោបាយធ្វើដំណើរ ដែលជាជនងាយរងគ្រោះ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ បានចែកជូននូវឯកសារពាក់ព័ន្ធ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុវត្ថិភាពពីក្រុមការងារ ។
មួកសុវត្ថិភាព និងឯកសារដែលក្រុមការងារបានចែកជូនរួមមាន៖
– មួកសុវត្ថិភាព ចំនួន ០៦មួក
– សៀវភៅ អ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ចំនួន ៤០០ក្បាល
– សៀវភៅច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន ១២០ក្បាល
– ឯកសារជំនួយស្មារតី ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣០០ក្បាល
– ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០សន្លឹក ៕