
ឧត្តមសេនីយ៏ឯកង៉ែត ចាន់ថុន ប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យរៀបចំទទួលទាននំបញ្ចុកសន្តិភាពមហាគ្រួសារយ៉ាងសម្បាយរីករាយក្រៃលែង
ឧត្តរមានជ័យ ៖នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៏ឯក ង៉ែត ចាន់ថុន ប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីភាពជាមួយបងប្អូនមន្ត្រីរាជការនិងបងប្អូនសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាប្រមាណជាង៦០០នាក់ដើម្បីទទួលទាននំបញ្ចុកសម្លខ្មែរ ក្រោមដំបូលសន្តិភាព ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៏ឯកង៉ែត ចាន់ថុនប្រធានក្រុមការងារចុះជួយស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យតបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយការជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរនាពេលនេះ បានបង្ហាញឲ្យឃើញពីសាមគ្គីភាព មិត្តភាព ការលើកស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរមួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់ដោយប្រជាពលរដ្ឋ ចូលចិត្តទទួលទានបំផុតមិនថា ទទួលទានជាប្រចាំថ្ងៃ ឬពេលមានបុណ្យទាន ម្តងៗនោះទេ គេតែងរៀបចំនំបញ្ចុកមកទទួលភ្ញៀវជាធម្មតានិងដោយក្តីរីករាយ។