ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់ ស៑ាម ចុះពិនិត្យមើលសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យខ្វាន់ ស៑ាម សង្កែ
ស្វាយរៀង៖ ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ខ្វាន់ ស៑ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល រួមនិងសហការីបានអញ្ជើញ ចុះពិនិត្យមើលសាលារៀនបឋមសិក្សានិងអនុវិទ្យាល័យខ្វាន់ ស៑ាម សង្កែ ដែលជាអំណោយដល់ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៑ាម និងសហការី នៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៑ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល រួមនិងសហការី អមដំណើរដោយលោក ប្រធានក្រុមប្រឹក្សាស្រុក,លោកអភិបាលនៃគណៈអភិបាលស្រុករួមនិងសហការី ។
សូមជម្រាបជូនថា ការចុះពិនិត្យមើលអាគារសិក្សាថ្មី មានកម្ពស់០២ជាន់ស្មើ១០បន្ទប់និងទីចាត់ការមួយខ្នងបួនបន្ទប់ អាគារសិក្សាថ្មីមួយនេះ ក្រុមជាងសម្រេចបានក្នុងការសាងសង់រួចរាល់ជាស្ថាពរហើយ ហើយគ្រោងនិងសម្ពោធប្រើប្រាស់ជាផ្លូវការ នៅក្នុងអំឡុងខែមករាឆ្នាំ ២០២៥ ខាងមុខនេះ។
ឯកឧត្តម និងក្រុមការងារអមដំណើរ ក៏បានពិនិត្យ មើលនូវអគារសាលារៀន អគារទីចាត់ការសាលារៀននិងទីធ្លាទាំងមូលនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យ ខ្វាន់ ស៑ាម សង្កែ ក្នុងនោះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំសាលាដែលបានខិតខំរៀបចំ កែលម្អក្នុងសាលារបស់ខ្លួនឲ្យកាន់តែមានសោភ័ណភាពល្អនិងស្រស់បំព្រងជាបណ្តើរៗ។
ឯកឧត្តមបន្តដំណើរចុះពិនិត្យមើលអាគារថ្មីនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដែលជាអំណោចដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៑ាម ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល ដែលគ្រោងនិងសម្ពោធប្រើប្រាស់ជាផ្លូវការនៅខែមករាឆ្នាំ ២០២៥ ខាងនេះមុខនេះផងដែរ៕