ពិធីសំណេះសំជាមួយមន្ត្រីរាជ ការនៃមន្ទីរ ស.អ.យ និងសាខាមូលនិធីជនពិការ​ខេត្តស្វាយរៀង​

នៅថ្ងៃទី០១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្ត​ម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះ​ ឯកឧត្ដម​អភិបាលខេត្តបានថ្លែងអំណរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី​ព្រមទាំងវត្តមានរបស់ប្រតិភូក្​រសួងសង្គមកិច្ចអតីតយុទ្ធជន​ និងយុវនិតិសម្បទា​ គឺពិតជាបង្ហាញអោយឃេីញពីការយកចិត្តទុកដាក់និងផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេង​ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីសង្គមកិច្ចក៏ដូចជា​ សាខាមូលនិធិជាតិជំនួយសង្គម​ និងសាខាមូលនិធិពិការខេត្តស្វាយរៀងឲ្យកាន់តែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមតួនាទីភារកិច្ច​ ដេីម្បីបម្រេីសេវា​សាធារណៈ​ ក្នុងចង្កោមវិស័យសង្គមកិច្ច​ និងកម្មវិធីជាតិជំនួយសង្គមជូនប្រជាពលរដ្ឋកាន់តែល្អប្រសេីរ​ និងប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលថែមទៀត។ ទន្ទឹមនេះក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ជាអគ្គមគ្គទេសដ៏ឆ្នេីមពោពេញដោយសមត្ថភាព​ ចំណេះដឹង​ និងថាមពល​ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់កាលទី១​ ដេីម្បីកំណេីន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និងចីរភាព​ ព្រមទាំងកម្មវិធីនយោបាយជាគន្លឹះ​ និងអាទិភាពផ្សេងៗទៀតធ្វេីអោយខេត្តស្វាយរៀងមានលទ្ធភាព​ ក្នុងការកសាង​ និងអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រេីនស្ទេីគ្រប់វិស័យ​ ជាមួយនឹងសភាពការសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀប​រៀប​រយ​ទូទាំង​ខេត្តមានលក្ខណៈល្អប្រសេី​រ​ ដែលផ្តល់ការអនុគ្រោះដល់ការវិនិយោគ​ ការប្រកបអាជីវកម្ម​ និងការរស់នៅប្រកបដោយសុខដុមរមនា​ដល់ប្រជាពល់រដ្ឋគ្រប់ៗរូប។

ឯកឧត្ដមរដ្ឋមន្ត្រី​ ជា​ សុមេធី​ មានប្រសាសន៍​ថា​ ការទទួលភារកិច្ចថ្មីរបស់មន្ត្រីក្រោមឱវាទក្រសួង គឺជាការជួយរែកពុននូវកិច្ច ការសំខាន់ៗ ដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បាន និងកំពុងពុះពារ សម្រេចឱ្យបានស្របតាមតួនាទីភារកិច្ចរបស់ក្រសួង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងការចង្អុលណែនាំរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវ​ការចូលរួមអបអរសាទរជាមួយលោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មីជា ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំនៃសាខា មូលនិធិជាតិជំនួយសង្គមខេត្តស្វាយរៀង ដែលបានធ្វើពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ នាពេលនេះ ដើម្បីដឹកនាំការងារបន្តបំពេញតួនាទីជាសេនាធិការឱ្យក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជាតិជំនួយសង្គមក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅ ក្នុងខេត្តស្វាយរៀង។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែល សម្រេចបានរយៈពេលកន្លងមក ដោយបានចាត់ទុកសមិទ្ធផលទាំងនេះថា កើតចេញពីការខិតខំ ប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីរាជ ការក្រោមឱវាទទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គមកិច្ចនានាបានល្អប្រសើរជូន ប្រជាពលរដ្ឋ ពិសេសការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលត្រូវបានដាក់ឱ្យ អនុវត្តចាប់ពីខែមេសាឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន និងកំពុងរៀបចំការពិនិត្យឡើងវិញ ការវិភាគមុខងារ និងកែសម្រួល រចនាសម្ព័ន្ធនានារបស់ក្រសួង ដើម្បីឱ្យសមស្របនឹងតួនាទីភារកិច្ចសំខាន់របស់ខ្លួន កាន់តែឆ្លើយ តបទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការគ្រប់ គ្រង ការផ្តល់សេវាសង្គមកិច្ច និងអភិបាលកិច្ចវិស័យសង្គមកិច្ច៕