ទីតាំងល្បែងស៊ីសងកំពុងលួចលាក់បើកលេង យ៉ាងរំភើយ ផ្គើននឹងប្រសាសន៍របស់សម្ដេចបវរអធិបតីនាយករដ្ឋមន្ត្រី នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង !

ស្វាយរៀង៖ មានទីតាំងបានលួចលាក់ បើកដំណើរការបនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញយ៉ាងរលួន មានអ្នកញៀនល្បែងចូលលេងយ៉ាងរលួន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ម្យ៉ាងវិញទៀតផ្គើននឹងប្រសាសន៍របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទីតាំងល្បែងសុីសងអនឡាញដែលកំពុងលួចលាក់បើកលេងនៅចំណុចខាងលិចរបងសាលាក្រុងស្វាយរៀងប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ។

ពលរដ្ឋរស់នៅក្បែរៗទីតាំងនោះបានលើកឡើងថាឃើញមានអ្នកលេងល្បែងចេញចូលលេងជាហូរហែរ គ្មាន​ញញញើតអ្វីទាំងអស់ដោយមិនខ្លាចញញើតនិងអាជ្ញាធរមូលដ្ឋានសោះឡើយ ពួកគាត់ព្រួយបារម្ភខ្លាច កើតមានចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗកើតឡើង ដោយសារល្បែងនេះឯង ។ពួកគាត់ថាឯណាទៅភូមិឃុំមានសុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាលដាក់ឲ្យមន្ដ្រីអនុវត្តនោះ ?

សូមរម្លឹកផងដែរថាកន្លងទៅថ្មីនេះមានការរឹតបន្តឹង និងមានការណែនាំពី សម្ដេច បវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យធ្វើយ៉ាងណាត្រូវបង្រ្កាបពាក់ព័ន្ធករណីល្បែងស៊ីសងនេះ ដេីម្បីពង្រឹងនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព  ទាំង៧ ចំណុចជូនប្រជាពលរដ្ឋ ។ តែផ្ទុយទៅវិញល្បែងស៊ីសងតាមអនឡាញដែលមានទីតាំងស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង បានបើកដំណើរការលេងយ៉ាងរលួនទៅវិញ ផ្ទុយពីរគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ។

ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងបានជម្រាបជូនទៅលោកអធិការក្រុងស្វាយរៀង តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម )នៅល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤ នេះលោកមិនទាន់អញ្ជើញចូលមើល។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅក្នុងសង្កាត់ស្វាយរៀងក៍ដូចជា អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័នៅក្នុងក្រុងស្វាយរៀងនិងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយបន្ថែមពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕