បង្ក្រាបក្រុមឆបោក តាមអនឡាញ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ (ល្បិចបោកតាមអនឡាញក្នុងរូបភាពគម្រាមទារប្រាក់)

ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំជំនាញស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្ដិការស្រាវជ្រាវបង្ក្រាប
ករណី៖ ឆបោក, គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ល្បិចបោកតាមអនឡាញក្នុងរូបភាពគម្រាមទារប្រាក់)

-កើតហេតុ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៦:៥៩នាទី
-នៅចំណុច៖ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
**ជនរងគ្រោះ០១នាក់
-ឈ្មោះ ជា សុខចាន់ ភេទប្រុស ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា (ជាមេធាវីតំណាង)
***ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន)
១.ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ហៅឃ្នូ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ក្រុងភ្នំពេញ ។
២.ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិអូរអំបិល ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះ កាន់ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិលេខ១ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម។
៤.ឈ្មោះ សំ វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានស្រុកកំណើតភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។
+ជនសង្ស័យទាំង០៤នាក់ខាងលើ មានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន (+)
+ជនសង្ស័យទាំង០៤នាក់ខាងលើ មិនមានមុខរបរពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិលេខ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សភាពរឿងហេតុ
កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានជនសង្ស័យជាម្ចាស់គណនីតេឡេក្រាមឈ្មោះ KaKa មានទូរសព្ទលេខ០១៧ ២៤៧ ៧៣៥ និងមួយខ្សែទៀតមានលេខ ០៩៦ ៤០៥ ៩៦ ១១ ផ្ញើសារមកកាន់កូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ដែលមានខ្លឹមសារថា ហាយបងខ្ញុំក្រមុំបងត្រូវការអត់បង ហើយបងចង់មើលប្រដាប់អូនបាន តែមុនខលបងផ្ញើលុយឱ្យអូនចាយខ្លះមកណា ថែមទាំងបានផ្ញើរូបអាសអាភាសគ្មានសីលធម៌ និងបានផ្ញើ QR Code របស់ធនាគារវីងមានឈ្មោះ Heng Heng និងឈ្មោះ Lita Nou ថែមទៀតផង។ ក្រោយមកជនសង្ស័យបានយកគណនីតេឡេក្រាម ឈ្មោះ Srey Sor ផ្ញើសារគំរាមទារប្រាក់ពីកូនក្តីរបស់មេធាវីថា “មកពីពូទេដែលចង់ឲ្យ ចាំមលើលក្នុងអនឡាញទៅហើយខ្ញុំស្គាល់ទាំហ្វេសប៊ុកប្រពន្ធលោកពូទៀតខ្ញុំផ្ញើអោយគាត់មើលម៉ង បើបងមិនចង់ខ្ញុំបង្ហោះទេបងផ្ញើរលុយអោយខ្ញុំមកគ្រប់យ៉ាងចប់ខ្ញុំលុបវាចោលទាំងអស់” ហើយថែមទាំងបានផ្ញើរូបថតគណនីហ្វេសប៊ុករបស់ប្រពន្ធកូនក្តីរបស់មេធាវី ឈ្មោះគណនី Ou Thidapoeuv ផងដែរ។
-តាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ុន សុភ័ក្ត្រត្រា បានឱ្យដឹងថា៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៥៩នាទី ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ហៅឃ្លូ ភេទប្រុស អាយុ២៧ឆ្នាំ បានប្រើប្រាស់គណនីឈ្មោះ kaka ដែលប្រើលេខទូរសព្ទលេខ ០១៧ ២៤៧ ៧៣៥ និងមួយខ្សែទៀតលេខ ០៩៦ ៤០៥ ៩៦១១ បានផ្ញើសារតាមតេឡេក្រាមទៅកូនក្តីរបស់លោកមេធាវីឈ្មោះ ជា សុខចាន់ អត្តលេខ៦៦០ មានខ្លឹមសារថា៖ ហាយបងខ្ញុំក្រមុំបងត្រូវការអត់បង ហើយបងចង់មើលប្រដាប់អូនបាន តែមុនខលបងផ្ញើលុយឲ្យអូនចាយខ្លះមកណា ខ្ញុំត្រូវការទូរសព្ទ០១គ្រឿង ហើយផ្ញើរជារូបភាពទូរសព្ទម៉ាក OPPO ស៊េរី A18 តម្លៃ129$ និងបានផ្ញើ QR Code របស់ធនាគារវីង មានឈ្មោះ Heng Heng និង Lita Nou ថែមទៀតផង នៅពេលដែលឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ព្យាយាមផ្ញើសាររំខានគាត់ទៀត កូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ក៏បានប្លុក (block) ឈ្មោះ KaKa នោះទៅ។
លុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា បានយកគណនីតេឡេក្រាម ឈ្មោះ Srey Sor ប្រើប្រាស់លេខទូរសព្ទ ០៩៦ ៦៥៥ ៩៥ ៥៣ បានផ្ញើសារគំរាមទាប្រាក់ពីកូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ តាមតេឡេក្រាម ថា៖ “បងមិចបានបង ប្លុកខ្ញុំចឹងបងអោយខ្ញុំទៅយកលុយពីបង ដល់ខ្ញុំសួរបងមិនតបប្លុកខ្ញុំទៀត បងធ្វើចឹងមើលងាយខ្ញុំពេកហើយ បងលេងជាមួយខ្ញុំអស់ហើយបងចាំចូលគ្រុបបងបង្ហោះអោយគេដឹងមង, ខ្ញុំទុកពេលបងត្រឹមម៉ោង៧ បើមិនផ្ញើមកទេខ្ញុំបង្ហោះមែនទែនហើយ” និងមានសារជាច្រើនទៀត ហើយឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា ក៏បានយកគណនីហ្វេសប៊ុកឈ្មោះ Srey Mey បានផ្ញើសារគំរាមកូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ថា “មកពីពូទេដែលចង់ឲ្យ ចាំមលើលក្នុងអនឡាញទៅហើយខ្ញុំស្គាល់ទាំហ្វេសហុកប្រពន្ធលោកពូទៀតខ្ញុំផ្ញើអោយគាត់មើលម៉ង បើបងមិនចង់ខ្ញុំបង្ហោះទេបងផ្ញើរលុយអោយខញុំមកគ្រប់យ៉ាងចប់ខ្ញុំលុបវាចោលទាំងអស់” ហើយថែមទាំងបានផ្ញើរូបថតគណនីហ្វេសបុករបស់ប្រពន្ធកូនក្តីរបស់មេធាវី ឈ្មោះគណនី Ou Thidapoeuv ផងដែរ មិនតែប៉ុណ្ណោះ ឈ្មោះ ហ៊ុន សុភ័ក្រ្តត្រា បានសរសេរនៅលើរូបថតកូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ថា “បងប្អូនស្គាល់គាត់អត់មនុស្សគាត់សាហាវ ណាស់គាត់ចង់ជួបខ្ញុំចង់ហើយមើលប្រដាប់ខ្ញុំ ហើយសួរខ្ញុំចង់បានអីបន្ទាប់មកគាត់អោយខ្ញុំ ទៅជួប ដល់ខ្ញុំថា អត់ ទៅ គាត់ថាចង់បានមកយកមក ។
ចំពោះគណនីតេឡេក្រាម ១.ឈ្មោះ KaKa ប្រើប្រាស់លេខទូរសព្ទ ០១៧ ២៤៧ ៧៣៥, ០៩៦ ៤០៥ ៩៦១១ ,២.ឈ្មោះ Srey Sor ប្រើប្រាស់លេខទូរសព្ទ០៩៦ ៦៥៥ ៩៥ ៥៣ និងគណនីហ្វេសប៊ុកឈ្មោះ Srey Mey គឺឈ្មោះ ហ៊ុន សុភ័ក្រត្រា ជាអ្នកប្រើប្រាស់ និងបានផ្ញើសារគំរាមទារប្រាក់ពីកូនក្តីរបស់មេធាវីឈ្មោះ ជា សុខចាន់ ពិតប្រាដកមែន។

ករណីនេះកម្លាំងជំនាញ កំពុងប្រមូលផ្តុំឯកសារ កសាងសំណុំរឿងតាមនីតិវិធី ។