លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសគួរដាក់មន្ត្រីបច្ចេកទេសមកស្រាវជ្រាវពិនិត្យប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ 4 សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ !
(កំពង់ស្ពឺ) ÷ ប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ4តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅចំណុច
ផ្លូវជាតិលេខ4 សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺថាជញ្ចីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ចីងថ្លឹងលុយតាមរបៀបពុករលួយ ទោះប្បីជាមិនលើសទម្ងន់ ក៏មន្ត្រីនៅស្ថានីយ៏ជញ្ជីងថ្លឹងររថយន្តដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់គួរឲ្យស្អប់ខ្ពើម ។
ប្រភពពី ក្រុមឈ្មួញតូច ធំដឹកទំនិញ ឆ្លងកាត់ ស្ថានីយ៍ជញ្ជីងបានឲ្យដឹងទៀតថា លេីសទម្ងន់ឬមិនលេីសទម្ងន់ តម្រូវឲ្យបង់លុយតាមការកំណត់ មិនគូរលោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបណ្ដែតបណ្ដោយអោយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តធ្វេីអ្វីៗ តាមអំពេីចិត្តនោះទេ។
តាមការបង្ហេីបពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត បានអោយដឹងថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តនេះរកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយ៍ និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍មួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។
ជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មិនត្រូវហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ព្រោះអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ ។
រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនេះបន់ឲ្យតែមានរថយន្តដឹកលើសទម្ងន់ដើម្បីសង្កត់ ក យកលុយតែប៉ុណ្ណោះ។
រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត
នេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដ៍ទៃទៀត នឹង ស្ពាន ខូចខាតជាបន្ដបន្ទាប់។
បញ្ហានេះហើយក្រុមអ្នកបើកបររថយន្តនឹងឈ្មួញរកសុីដឹកទំនិញតូចធំក៍សូមសំណូមពរទៅដល់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការក្រសួង និងជានុប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេស ជាពិសេសទៅទៀតនោះគឺឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺដែលទើបនឹងឡើងកាន់តំណែងថ្មីមិនគូរណាបណ្ដែតបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ4នេះ និងបក្សពួកមន្ត្រីជញ្ជីងនៅ ចំណុច ភូមិឃុំខាងលើនេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ តាមរបៀបជិះសេះលែងដៃនោះទេ ៕