លោកហាយសុគុន(ហៅឃ្លាំង)នឹងភរិយាបានចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន២០២នាក់នៅសាលាបឋមសិក្សាវត្តធ្នង់!

(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ហាយសុគុន(ហៅឃ្លាំង)នឹងភរិយាបានចែកអំណោយជាសម្ភារៈសិក្សាដល់
សិស្សានុសិស្សនួន២០២នាក់នៅសាលាបឋមសិក្សាវត្តធ្នង់នៅភូមិធ្នង់ឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

នៅក្នុងពិធីនោះក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូគណៈកម្មការទ្រទ្រង់សាលានិងសិក្សានុសិស្សជាច្រើននាក់ផងដែរ។

លោក ហាយសុគុន បានថ្លែងនៅក្នុងពិធីនោះថាលោកពិតជាមានចិត្តត្រេកអរសប្បាយរីករាយក្នុងការចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនតិចតួចជួយឧត្ថម្ភជាសម្ភារៈសិក្សានឹងថវិកាដល់សិស្សានុសិស្សបន្តិចបន្តួចជូនចំពោះកូនក្មួយនៅក្នុងសាលាបឋមសិក្សាវត្តធ្នង់។

នៅក្នុងពិធីនោះដែរក៏មានការចែកអំណោយជូនដល់សិស្សានុសិស្សចំនួន២០២នាក់លោកគ្រូអ្នកគ្រូនឹងគណៈកម្មការទ្រទ្រង់សាលា។
អំណោយដែលទទួលបានក្នុងសិស្សម្នាក់ៗទទួលបានរួមមាន៖សៀវភៅមួយក្បាល,ប៊ិចមួយដើម,ថវិកាចំនួន 5 ពាន់រៀល លោកគ្រូអ្នកគ្រូចំនួន 6 នាក់ ក្នុងម្នាក់ៗចំនួន 5 ម៉ឺនរៀល និងគណៈកម្មការទ្រទ្រង់សាលាចំនួន 3 នាក់ក្នុងមួយនាក់ៗទទួលបានថវិការចំនួន 3 ម៉ឺនរៀលផងដែរ។

ជាកិច្ចបញ្ចប់នៅក្នុងឱកាសនោះផងដែរលោកហាយសុគុននឹភរិយាក៏បានមានប្រសាសន៍ណែនាំអោយកូនក្មួយសិក្សានុសិស្សទាំងអស់ ឱ្យខិតខំសិក្សារៀនសូត្រស្ដាប់លោកគ្រួអ្នកគ្រួពន្យល់និងសូមគោរពជូនពរដល់កូនក្មួយលោកគ្រួអ្នកគ្រួនិងបងប្អូនទាំងអស់ជួបប្រទះពុទ្ធពរទាំង ៤ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីភ្លៀងទៀតឡើយ៕(សូមអរគុណ)