
អបអរពិធីប្រកាសកែសម្រួលនិងតែងតាំងក្រុមការងារចុះមូលដ្ឋានស្រុកឃុំនិងប្រកាសបេក្ខជនក្រុមប្រឹក្សាស្រុកអាណត្តិទី ៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករំដួល
(ខេត្តស្វាយរៀង) : នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករំដួលបានធ្វើពិធីប្រកាសកែសម្រួលនិងតែងតាំងក្រុមការងារចុះមូលដ្ឋានស្រុកឃុំនិងប្រកាសបេក្ខជនក្រុមប្រឹក្សាស្រុកអាណត្តិទី ៤ នៅព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករំដួល ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្វាន់ ស៊ាម សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុករំដួល ។
ដោយអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ឯកឧត្តម ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក ឃុំទាំង១០ និងគណៈអចិន្រ្តៃយ៍គណបក្សស្រុក ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មា ធិការគណបក្សឃុំទាំង១០ ផងដែរ ។
ឯកឧត្តម ខ្វាន់ ស៊ាម ណែនាំទៅដល់ក្រុមការងារចុះមូលដ្ឋានស្រុកឃុំនិងបេក្ខជនក្រុមប្រឹក្សាស្រុកនៅថ្ងៃនេះ ត្រូវតែខិតខំប្រឹងប្រែងដឹកនាំ កសាងស្រុក ឃុំឲ្យមានការរីកចម្រើនថ្មីៗ បន្ថែមទៀត ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន នូវលក្ខន្តិកៈ របស់គណបក្សប្រជាជន និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្តាល និងថ្នាក់ខេត្ត បានដាក់ចុះឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។
ឯកឧត្តមបានបញ្ជាក់ទៀតថា ត្រូវបង្កើន និងពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានរឹងមាំ ដោយឈរលើមាគ៌ា មហាជនរបស់បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជម្នះ គ្រប់កាលបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗ ទៀតធ្វើឱ្យបានខ្លាំងក្លាបន្ថែមទៀតធ្វើយ៉ាងណាបង្កើនសមាជិកបោះឆ្នោតជូនគណបក្សប្រជាជនឲ្យមានសំឡេងកើនឡើងជាបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុករំដួល បានសង្កត់ធ្ងន់ថា គ្មានគណបក្សណាអាចផ្តួលរំលំគណបក្សប្រជាជនកម្ពុជាបានទេ គឺ ត្រូវសាមគ្គីគ្នាឯកភាពផ្ទៃក្នុង រួមគ្នាធ្វើការងារដើម្បីគណបក្សប្រជាជនកម្ពុជា និងត្រូវបន្តចុះមូលដ្ឋានជាប្រចាំគ្រប់ទីកន្លែង មិនមែនទាល់តែដល់រដូវបោះឆ្នោតទើបនាំគ្នាចុះមូលដ្ឋាននោះទេ។ មិនតែប៉ុណ្ណោះត្រូវសហការ និងមានទំនាក់ទំនងល្អជាប់ជានិច្ចជាមួយសមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ដើម្បីចូលរួមដោះស្រាយនូវរាល់បញ្ហាផ្សេងៗ តាមសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា និងចំគោលដៅ។
ឯកឧត្តមប្រធានបានបញ្ជាក់ថា ការបង្ក្រាបល្បែងស៊ីសងនៅក្នុងស្រុករំដួលឃើញថាមិនមានលេងល្បែងស៊ីសងទៀតនោះទេ ស្របតាមប្រសាសន៍ដូចជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់បង្ក្រាបល្បែងស៊ីសងអោយខានតែបាន។
ឯកឧត្ដម ប្រធាន ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារក៏ដូចជាប្រធានគណបក្ស ស្រុកឃុំ ដែលបានខិតខំអនុវត្តន៍កម្មវិធីនយោបាយ របស់គណបក្សនិងបានពង្រឹងការសាមគ្គីភាពផ្ទៃក្នុង បានល្អប្រសើរ និងបានអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើន គួរឲ្យកត់សម្គាល់ផងដែរ ។
ម្យ៉ាងវិញទៀតសូមគាំទ្រ និងអនុវត្តដោយឥតងាករេ តាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគម្រោង “ព្រែកផឹកហ្វូណន តេជោ” សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តម ខ្វាន់ ស៊ាម និងសហការីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករំដួល បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារសិក្សា-ការជីកប្រឡាយ និងមន្ទីរពេទ្យបង្អែកស្រុករំដួល ៕