
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ សេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ១០កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ថ្ងៃចេញផ្សាយៈ 03/03/2020
ក្នុងកិច្ចប្រជុំេនះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក, លោកជំទាវ ឧត្ដមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។
ច្បាប់នេះមានគោលបំណង ធានាការគ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុងណាចក្រកម្ពុជា និងមានគោលដៅកំណត់វិធាន លក្ខខណ្ឌសម្រាប់អនុវត្តចំពោះជនបរទេស ចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវអនុវត្តចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅ មុនពេលដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ៕