ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនទេយ្យទានដល់ព្រះសង្ឃ និងប្រោះព្រំសុំសេចក្តីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨​ នាសាលាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកជំទាវ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវ បានអញ្ជើញ ជាអធិបតីក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន​ និងរាប់បាតុប្រគេនព្រះសង្ឃដេីម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨​ ដែលនិងចូលមកដល់នៅថ្ងៃទី១៣​ ដល់​ ១៦ ខែមេសា ឆ្នាំ២០២៤នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការសាលាខេត្តស្វាយរៀង និងព្រះសង្ឃចូលរួមជាច្រេីនអង្គ/នាក់ទៀត៕