KTV ដែលមានឈ្មោះថា (ដឹឃ្វិន) មានបង្កប់ល្បែងសុីសងដែលពេញនិយម មានដូចដូចជា ហ្គេម ទូរបាញ់ត្រីចាំទទួលភ្ញៀវចូលលេងយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ !

(ក្រុងប៉ោយប៉ែត)៖ មានសេចក្ដីរាយការណ៍មកថា នៅមូលដ្ឋានទឹកដីស្ថិតនៅក្នុងភូមិ មិត្តភាព សង្កាត់ ប៉ោយប៉ែត ខេត្តបន្ទាយមានជយ័មានKTV ដែលមានឈ្មោះថា (ដឹឃ្វិន) មានបង្កប់ល្បែងសុីសងដែលពេញនិយម មានដូចដូចជា ហ្គេម ទូរបាញ់ត្រី កំពុងតែ​បើកដំណេីរការលេងយ៉ាងរលួន សំរាប់ឲ្យក្រុមអ្នកញៀនល្បែង​ បំផ្លាញទ្រព្យសម្បត្តិ​ ក្រុមគ្រួសារ​ និងលេីក​មុខមាត់​ អាជ្ញាធរមាន​សមត្ថកិច្ច​ ក្នុងមូលដ្ឋាន​ឲ្យល្អប្រសេីរ​ និងធ្វេីឲ្យ​ជីវភាពប្រជាពលរដ្ឋ​ អ្នកញៀនល្បែងមួយ​ចំនួនធ្លាក់ដុនដាប​ អស់ទ្រព្យសម្បត្តិ​ អស់ម៉ូតូ​ឡាន​ ឯក្រុមគ្រួសារខ្លះទៀត​ ឈានដល់ការឈ្លោះប្រកែក​ ​បែកបាក់​ លែងលះគ្នាក៏មាន​។

 

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃឃើញមានម៉ូតូ ឡានប្រជាពលរដ្ឋខ្មែរបានចូលលេងទៅយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធានការបង្ក្រាបនោះឡើយ ពួកគាត់ឆ្ងល់ថាតើឯណាទៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ? ពួកគាត់មិនដឹងថាទីតាំងមួយនេះបើកលេងបានដោយសេរីបែបនេះមានអាជ្ញាប័ណ្ណអនុញ្ញាតឬយ៉ាងណានោះទេព្រោះទីតាំងមួយនេះ
សមត្ថកិច្ចពាក់ព័ន្ធបែរជារក្សាភាពស្ងៀមស្ងាត់ឬមួយអស់លោកមិនទាន់ដឹងឬមួយដឹងហើយមិនបង្ក្រាប។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្នុងក្រុងប៉ោយប៉ែត ជាពិសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។