ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកណ្ដាល៖​ ព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០​រដ្ឋបាលសាលាខេត្តបានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅភិរុណ អភិបាលខេត្តកណ្ដាល ឯកឧត្តម នូ សាខន សមាជិកាក្រុមប្រឹក្សាខេត្តព្រមទាំង ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត
លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមេបញ្ជាកាកងកម្លាំងទាំងបី របស់ខេត្តលោក លោកស្រីប្រធានមន្ទីរ- អង្គភាពជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សា លោកអភិបាល លោក/លោកស្រីនាយករដ្ឋបាល និង លោកមេបញ្ជាការ កងកម្លាំងទាំងបី ក្រុង/ស្រុកលោក ប្រធានច្រកទ្វារព្រំដែនទាំង៤លោក លោកស្រី មន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងសមាជិក សមាជិកានៃអង្គសន្និបាត សរុបជាង១០០០នាក់ ។
ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលបានមានប្រសាសន៍អោយដឹងថាៈ អង្គសន្និបាត បានចូលរួមធ្វើការពិភាក្សានូវរាល់ចំណុចខ្លាំង ចំណុចខ្សោយ និង បញ្ហាប្រឈមនានា ដែលរដ្ឋបាល អាជ្ញាធរ មន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៩ កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្ត ដើមី្បឆ្លើយតបទៅ នឹង តម្រូវការ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋាន រឹងមាំសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមបែបវិមជ្ឈ ការ និង សហវិមជ្ឈការ។

ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​ អភិបាលខេត្តកណ្ដាល ក៏បានសម្តែងនូវការកោតសរសើរ និង ធ្វើ ការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចូលរួមខិតខំប្រឹងប្រែង និង កិច្ចសហការគ្នាបានល្អ ក្នុងជួរថ្នាកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមទាំងអង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត។ ក្នុងការ បំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយផ្អែកតាមផែនការ សកម្មភាពការងារនាឆ្នាំកន្លងមក ស្របតាមគោលការណ៍ច្បាប់ និង គោលការណ៍ណែនាំនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាបន ហើយសម្រេចបានតាមផែនការសកម្មភាពរបស់ខ្លួន របស់ខ្លួន។