
ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
(ខេត្តស្វាយរៀង)÷នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសម្រាប់ការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាប៉ុល)ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
បន្ទាប់ពីចប់ពិធីសែនក្រុងពាលីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្តបានអញ្ជេីញទស្សនាការប្រណាំងទូកសាកល្បងដេីម្បីត្រៀមប្រកួតយកជ័យលាភីនៅថ្ងៃផ្តាច់ព្រ័តផងដែរ។
សូមបញ្ជាក់ជូនថា ពិធីប្រណាំងទូកនៅថ្ងៃស្អែកនេះ ក៏មានការផ្សាយផ្ទាល់ពីផេករដ្ឋបាលខេត្តស្វាយរៀង ទូរទស្សន៍ជាតិរំដួលស្វាយរៀង និងវិទ្យុFMក្នុងខេត្តមួយចំនួនទៀតផងដែរ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងស្ដាប់កម្សាន្ត ៕