
លោក ហែម សុីណា អភិបាលស្រុករំដួល នឹង លោកប្រធានមន្ទីរកសិកម្ម បានចុះតាមដាន និងត្រួតពិនិត្យ ស្ថានភាពស្រូវលិចទឹកដែលកំពុងប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៣នៅ ឃុំកំពងចក ឃុំពងទឹក និងឃុំសង្កែ នៃស្រុករំដួល!
(ខេត្តស្វាយរៀង)÷នៅរសៀល ថ្ងៃអាទិត្យ ១៤ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ហែម សុីណា អភិបាលស្រុករំដួល ព្រមទាំងសហការី នឹង លោកប្រធានមន្ទីរកសិកម្ម នឹង សហការី បានចុះតាមដាន និងត្រួតពិនិត្យ ស្ថានភាពស្រូវលិចទឹកដែលកំពុងប្រមូលផល ស្រូវរដូវវស្សាឆ្នាំ២០២៣នៅ ឃុំកំពងចក ឃុំពងទឹក និងឃុំសង្កែ នៃស្រុករំដួល ខេត្តស្វាយរៀង។
បើយោងតាមការរាយការណ៍របស់លោកប្រធានការិយាល័យ ក.ធ.ប.ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើអោយទឹកជន់លិចស្រូវប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី កាលពីព្រឹកថ្ងៃអាទិត្យនេះ លោកអភិបាលស្រុកនិងសហការី លោកប្រធានធនធានទឹក និងឧតុនិយម លោកមេឃុំបានចុះបើកទ្វាទឹក និងរុះរីព្រួល និងស្បៃមុងដែលដាក់តាមប្រឡាយ ធ្វើអោយទឹកហូរយឺត ដើម្បីសង្រោះស្រូវ ស្ថានភាពបច្ចុប្បន្នទឹកបានស្រកពីស្រែជាបណ្តើៗហើយ ដែលអាចអោយម៉ាស៊ីនចូលច្រូចបានហើយ តែបើ នៅយប់នេះមានភ្លៀងធ្លាក់បន្តទៀតស្រូវអាចលិចម្តងទៀត ។
បញ្ហាប្រឈមក្នុងឃុំមានការខ្វះខាតម៉ាស៊ីនច្រូតស្រូវ លោកអភិបាលក៏បានអោយលោកមេឃុំទាំងអស់ទាក់ទងមេការណាដែលមានម៉ាស៊ីនច្រូតឱ្យមកចូលច្រូតស្រូវ។
លោកអភិបាលក៏បានពិភាក្សាជាមួយលោកប្រធានមន្ទីរ និងក៏សូមសំណូមពរឲ្យឈ្នួញច្រូតស្រូវ សុំអោយឈ្មួញទាំងនោះចុះតម្លៃត្រឹម២៥០០០០-២៨០០០០រៀល/ហិកតាសម្រាប់ស្រូវឈរ និងស្រូវដួលត្រឹម៣០០០០០រៀល/ហិកតា បានហើយ ពីព្រោះអាណិតបងប្អូនប្រជាកសិករយើងផង។(សូមអរគុណ)