លោក ហែម ស៊ីណា អភិបាល ស្រុករំដួល បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ក្រុមជាង កំពុងសាងសង់អគារសិក្សា០១ខ្នងនៅឃុំក្នុងសង្កែ!

(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហែម ស៊ីណា អភិបាល នៃគណៈអភិបាលស្រុករំដួល បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ក្រុមជាង កំពុងសាងសង់អគារសិក្សា០១ខ្នង មាន១០បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៅអនុវិទ្យាល័យខ្វាន់ ស៊ាម សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរលោកអភិបាលក៏បានចែកអំណោយដល់ក្រុមជាងមានដូចជា÷ ទឹកសុទ្ធ ៤០យួរ មី០១កេស និងខារ៉ាបាវ ០១កេសផងដែរ។