
តើលោក សី និង លោក វិន ជាអ្នកណាបានជាហ៊ានបើកលេងនិងកាងសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់នៅក្នុងភូមិ ប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានមិនមានវិធានការចុះធ្វើការបង្រ្កាប!
(ខេត្តរតនគីរី)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចឱ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់ និងបង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទនូវទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងភូមិ ប៉ាអរ
ឃុំ ឯកភាព ស្រុក អូរជុំ ខេត្ត រតនគិរី
បែរជាបណ្តោយឱ្យឈ្មោះសីនិងវិនបើកលេងល្បែងសៃវៀនបញ្ជល់មាន់និង បៀអាប៉ោង ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងបង្កភាពអនាធិបតេយ្យទៅវិញ។
ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះបានឱ្យដឹងថាឈ្មោះ សីនិងវិន បានឱ្យមេការគៀងគអ្នកលេងឱ្យមកជួបជុំគ្នាមកលេងល្បែងសុីសងបញ្ចល់មាន់ដោយសេរីភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លានរៀលដល់រាប់ពាន់ដុល្លារ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលពួកគាត់រស់នៅទីនោះ ពួកគាត់មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខខ្លាចកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើមដែលបង្កឡើងដោយការលេងល្បែង។
ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាសំណូមពរនិងអំពាវនាវទៅដល់ ឯកឧត្តម ញ៉ែម សំអឿនអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ អ៊ុងសុភាព ស្នងការនគរបាលខេត្តរតនគិរី គួរតែចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងបៀ អាប៉ោងខុសច្បាប់មួយកន្លែងដែលកំពុងបើកលេងនៅឃុំស្រុកខាងលើនេះផងទានដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់ក្រសួងមហាផ្ទៃ។(សូមអរគុណ)